ឧស្សាហកម្ម 4.0


ឧស្សាហកម្ម ៤.០ ៖ ភស្តុភារកម្ម
(Logistic Management Automation)
        បដិវត្តន៍ឧស្សាហកម្ម ៤.០​ កើតមានឡើងនៅក្នុងសតវត្សរ៍ទី២១​ដែលត្រូវបានសម្គាល់ដោយការរួមបញ្ចូលគ្នានៃ ភស្តភារកម្ម៣.០ គឺ បច្ចេកវិទ្យាព័ត៌មានវិទ្យា(ICT) នៅក្នុងដំណើការ​និងសកម្មភាពផលិតកម្ម។​​​របកគំហើញសំខាន់ៗមួយចំនួនត្រូវបានរកឃើញដូចជា​មនុស្សយន្ត​ បញ្ញាសិប្បនិម្មិត(Artificial Intelligence),Internet of Things, Big Data និង 3D Printing ជាដើម។ រោងចក្រឆ្លាតវៃ ចាប់ផ្តើមមានវត្តមានឡើងជាមួយនឹងដំណើរការស្វ័យប្រវត្តិនិងមានការចែករំលែកព័ត៌មានទៅកាន់ដៃគូអាជីវកម្មអ្នកផ្គត់ផ្គង់ អ្នកទិញអ្នកប្រើប្រាស់និងភាគីពាក់ព័ន្ធផ្សេងៗទៀតដោយប្រើប្រាស់បណ្ដាញអ៊ីនធឺណិតជាដើម។​ នៅក្នុងបរិបទថ្មីនេះ ភស្តភារកម្ម ៤.០ ត្រូវផ្តល់ព័ត៌មានទៅតាមពេលវេលាជាក់ស្ដែង ភ្លាមៗ តាមដានពីតម្រូវការទីផ្សារ និងឆ្លើយតបទៅនឹងការពេញចិត្ត និងបុគ្គលិកលក្ខណៈពិសេសរបស់អតិថិជន​ ខណៈដែលខ្សែរច្រវាក់ផ្គត់ផ្គង់កាន់តែត្រូវបានបង្ហាញ តាមរយៈសមាហរណកម្មតំបន់ និងចរន្តនៃសាកលភាវូបនីយកម្ម។ ចំពោះប្រតិបត្តិការនៃភស្តភារកម្ម ៤.០ គឺផ្អែកទៅលើបច្ចេកវិទ្យាឌីជីថលសំខាន់ៗមួយចំនួន រួមមាន IoT , AI និង Big Data ដើម្បីធានាឲការដឹកជញ្ជូនទំនិញបានត្រឹមត្រូវ ទាំងបរិមាណ និងគុណភាព ទៅកាន់ទីតាំងអតិថិជនគោលដៅ បានទាន់ពេលវេលា។ លើសពីនេះទៀត ក៏ចាប់ផ្តើមមានការប្រើប្រាស់ រ៉ូប៉ូត ដ្រូន និង ឧបករណ៏ស្វ័យប្រវត្តិ មួយចំនួនទៀត ដើម្បីបម្រើដល់ការដឹកជញ្ជូនផងដែរ។

ឯកសារយោងៈ www.cambodia4point0.org

Sorry for any inaccuracies, just wanted to share

Post a Comment

Previous Post Next Post