ឧស្សាហកម្ម ៣.០



 ភស្តុភារកម្ម ៣.០ (Systemization of Logistics Management)

   បដិវត្តន៍ឧស្សាហកម្ម ៣.០ បានគ្របដណ្តប់នៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនៃ សតវត្សរ៍ទី២០ និងមានការលេចចេញនូវវត្តមានរបស់បច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) នៅក្នុងវិស័យផលិតកម្ម។ ការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រនៅក្នុងដំណើរការផលិតគឺមានសារៈសំខាន់ បំផុត ខណៈគំនិតក្នុងការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភារកម្ម (Logistics & Supply Chain Management Concept) ចាប់ផ្តើមត្រូវបានប្រើប្រាស់នៅក្នុងផលិតកម្ម។ ខ្សែច្រវាក់ ផ្គត់ផ្គង់ចាប់ផ្តើមវិវត្តន៍ទៅជាលក្ខណៈសកល ដោយមានការសហការរវាងអ្នកផ្គត់ផ្គង់, អ្នកទិញ, អ្នកប្រើប្រាស់ និងដៃគូអាជីវកម្មផ្សេងទៀត រួមជាមួយនឹងការបង្កើតគំរូអាជីវកម្មថ្មី ដើម្បីបង្កើនភាពប្រកួតប្រជែង។ នៅក្នុងភស្តុភារកម្ម គេចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា សម្រាប់កំណត់អត្តសញ្ញាណ ត្រួតពិនិត្យ ផ្លាស់ប្តូរទិន្នន័យ និងគ្រប់គ្រង ដំណើរការ។


ឯកសារយោងៈ www.cambodia4point0.org

Sorry for any inaccuracies, just wanted to share


Post a Comment

Previous Post Next Post